នាថ្ងៃសុក្រ ៨ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា គ.ស.២០២៥, នៅខេត្តសៀមរាប, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានរៀបចំវិបស្សនាប្រចាំឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមនាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ និងមន្រ្តីគ្រប់ផ្នែកនៃ អ.គ.ហ.។ គោលបំណងនៃការរៀបចំវិបស្សនានេះ គឺដើម្បីបូកសរុបនិងវាយតម្លៃលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៤, លទ្ធផលគន្លឹះក្នុងឆ្នាំ, និងរៀបចំផែនការប្រតិបត្តិឆ្នាំ២០២៥ របស់ អ.គ.ហ. ដើម្បីគាំទ្រកម្មវិធីកែទម្រង់ដំណាក់កាលទី៤។